26 C
Phnom Penh, Cambodia
Saturday, June 23, 2018
Loading...

និស្សិតខ្មែរម្នាក់ ទើបរៀនចប់អនុបណ្ឌិត មិនទាន់បានទទួលសញ្ញាប័ត្រផង អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ថៃ៖ និស្សិតខ្មែរដែលទទួល បានអាហារូបករណ៍នៅប្រទេសថៃម្នាក់ បានទទួលមរណភាព ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោងប្រមាណ១៥និង២០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។

បើកម៉ូតូលឿនបុកឃឿនថ្ម នៅប្លុកបឹងកក់បណ្តាលឲ្យស្លាប់២នាក់ មួយរំពេច

(ភ្នំពេញ)៖ បុរស២នាក់ បានបើកម៉ូតូយ៉ាងលឿនទៅបុកឃឿនថ្ម នៅក្នុងប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

សមត្ថកិច្ច៖ ១១ខែ ឃាត់ខ្លួនអ្នកបើកបរក្នុងស្ថានភាពស្រវឹង បានចំនួន ៥៩៤នាក់ នៅទូទាំងប្រទេស

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រយៈពេល ១១ខែ ឆ្នាំ២០១៦នេះ សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរក្នុងស្ថានភាពស្រវឹង បានចំនួន ៥៩៤នាក់ នៅទូទាំងប្រទេស។

ស្រវឹងស្រាដើរឆ្លងថ្នល់មិនប្រយ័ត្នត្រូវម៉ូតូបុករបួសធ្ងន់ទាំងពីរ

គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយអ្នកបើកបរ និងអ្នកដើរឆ្លងថ្នល់របួសធ្ងន់ទាំងពីរនាក់ ចំណែកម៉ូតូខូចខាតបន្ទិចបន្ទួច មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកដើរឆ្លងថ្នល់ស្រវឹងស្រាខ្វះការប្រុងប្រយ័ត្ន។

រថយន្តក្រុងដឹកអ្នកដំណើកម្ពុជាអង្គរអ៉ិចស្ព្រេស បុកពីក្រោយរថយន្តHYUDAIដឹកខ្សាច់ របួស៣នាក់

រថយន្តក្រុងដឹកអ្នកដំណើកម្ពុជាអង្គរអ៉ិចស្ព្រេស បុកពីក្រោយរថយន្តHYUDAI ដឹកខ្សាច់ របួស៣នាក់នាវេលាម៉ោង៣និង៤៥ទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ស្រវឹងបើករថយន្តTUNDRA ហោះទៅលើសួនច្បារតាមផ្លូវនិងបុកបង្គោលភ្លើងបាក់១ដើម

បុរសជាម្ចាស់រថយន្តដែលអ្នកដំណើរឃើញមានអាការ:ស្រវឹងបានបើករថយន្តសេរីទំនើបមួយគ្រឿងម៉ាកតូយូតាធុនដ្រា ទៅហោះបុកបង្គោលភ្លើងនិងឡើងលើសួនច្បារបណ្តាលអោយរបការខូចខាត ហេតុការនេះបានកើតឡើង នាម៉ោង៣៖៣០នាទីទៀបភ្លឺ ស្ថិតនៅតាមបណ្តោយមុនីរ៉េតត្រង់មុខផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័ ខណ្ឌមានជ័៕

ស្ត្រីមេធាវីមានផ្ទៃពោះម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ធ្ងរ នៅស្រុកភ្នំស្រួច

(កំពង់ស្ពឺ)៖ ស្រ្តីជាមេធាវីម្នាក់ ដែលមា​ន​ផ្ទៃ​​ពោះបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ថ្នាក់​ចរាចរណ៍​មួយ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ​២០១៦នេះ ស្ថិតលើ​ផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​លើស្ពាន​មហា​សាំង ឃុំមហាសាំង ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​​។

អនុប្រធានការិយាល័យបេឡា ដាច់ក្បាល​ចេញ​ពី​ក ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន

ខេត្តព្រៃវែង៖ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៩វិច្ឆិកា២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៨អា ក្នុងភូមិក្រសាំងគយ ឃុំជ្រៃ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង។ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយនឹងមិនដែលធ្លាប់កើតមានទាល់តែសោះនៅក្នុងខេត្តព្រៃវែង...

រថយន្តដឹកម្នាស់ បុកអ្នកបើកបរម៉ូតូធំពេញមួយទំហឹង សាកសពជនរងគ្រោះមើលលែងយល់

ខេត្តពោធិ៍សាត់ ៖ រថយន្តដឹកម្នាស់មួយគ្រឿង បើកជែងទៅបុកបុសម្នាក់កំពុងតែបើកម៉ូតូធំច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយសាកសពជនរងគ្រោះមើលលែងយល់។ ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់មួយនេះ កើតឡើងនៅវេលាម៉ោង ០៤ និង១៥នាទីល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៨ និង១៥៩ ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តដឹកកម្មករក្រឡាប់នៅតាមផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលាប របួសធ្ងន់ស្រាលជាច្រើននាក់

(ភ្នំពេញ)៖ មានកម្មករ កម្មការិនីជាច្រើននាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅវេលាម៉ោងប្រមាណ ៦៖៣០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ នៅសង្កាត់ព្រែលាប ខណ្ឌឬស្សីកែវ ជិតស្ពានទី៩។
- Advertisement -
Loading...
- Advertisement -

ព័ត៌មានទើបផ្សាយ

នោះ!​ សម្តេច​ ស ខេង សន្យា​ស៊ើបអង្កេត​បន្ថែម​ករណី​សមត្ថកិច្ច​បាញ់​ពលរដ្ឋ​នៅ​ក្រចេះ

សម្តេច ស ខេង សន្យា​ថា នឹង​បើក​ការស៊ើបអង្កេត​បន្ថែម​លើក​ករណី​ផ្ទុះ​អំពើហិង្សា រហូត​បណ្តាល​ឲ្យ​មានការ​ផ្ទុះអាវុធ នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ។

តើកត្តាសំខាន់អ្វីបានជាយុវជន ជា តាគីហ៊ីរ៉ូ ប្តូរអាជីពពីអ្នកកាសែតទៅដាំត្រឡាចវិញ?

យុវជន ជា តាគីហ៊ីរ៉ូ ដែលបានប្រកបអាជីពជាអ្នកកា​សែតមួយក្នុងស្រុក​នោះបាន​សម្រេច​ចាក់​ចេញពីអា​ជីព​នេះ​ដោយ​មិន​សោក​ស្តាយ ដើម្បីជ្រើសរើសជំនាញថ្មី គឺការធ្វើកសិកម្ម ដោយលោកចាប់យកជំនាញការដាំត្រឡាច នៅឯកសិដ្ឋានសិរីរាង្គ ស្រុក​ត្រាំកក់ ខេត្តតាកែវ តាមរយៈកម្មវីធី«ពន្លកបៃតង» ដែលរៀបចំឡើងដោយអង្គការសេដាក។

ខ្មោចដំរីឆក់ខ្សែភ្លើងងាប់ម្សិលមិញត្រូវបានយកទៅកប់នៅឧស្យានសួនសត្វភ្នំតាម៉ៅហើយ ព្រោះខ្លាចក្រែងជនខិលខូចលួចគាសយកគ្រោងឆ្អឹង

សត្វដំរីស្ដមួយក្បាស ដែលបានងាប់ដោយខ្សែភ្លើងបញ្ជូនតង់ស្យុងឆក់ នៅក្នុងឧទ្យានព្រះកុសមៈ គីរីរម្យភូមិសាស្ដ្រ ភូមិស្ទឹងច្រាល ឃុំអូបាត់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានមន្រ្តីអនុរក្សរៀបចំពិធី និងកប់ទុកនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។

សេវាកម្ម​ជួល​មិត្ដភក្ដិ និង​សង្សារ​បណ្ដើរ​មួយគ្រា ​បង្អួត​ភ្នែកគេ​នៅ​ជប៉ុន

ក្រុងតូក្យូ: ចង់អួត​មិត្តភក្ដិ​លេង​ហ្វេសប៊ុក ពេល​អ្នកជា​មនុស្ស​អត់​មិត្ដភក្ដិ​មែន​ទេ? ចង់ធ្វើ​ឲ្យ​អតីត​សង្សារ​ច្រណែន​ដោយ​ការបង្ហោះ​រូបភាព​ជាមួយ​ដៃគូ​ស្អាត​ថ្មីៗ ខណៈ​ខ្លួន​អត់​ឯកា​មែនទេ?

ក្រសួង​រៀបចំ​ឲ្យ​មាន​ចលនា​បិទ​ភ្លើង​ ១ ​ម៉ោង​ដើម្បី​ភព​ផែនដី

ភ្នំពេញៈ ក្រសួង​បរិស្ថាន និង​ស្ថាប័ន​​ដៃគូ​មួយ​ចំនួន​នឹង​រៀបចំ​ឲ្យ​មាន​ចលនា​សម្រាប់​ផែនដី​​​ដោយ​​ធ្វើការ​បិទ​ភ្លើង​រយៈពេល​មួយ​ម៉ោង​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​​ប្រជាពលរដ្ឋ​អាច​ចូលរួម​ចលនា​នេះ​នៅ​តាម​ផ្ទះ​របស់​ខ្លួន​បាន​ដែល​​ចលនា​នេះ​គឺជា​និមិត្តរូប​​មួយ​បង្ហាញ​ពី​ការ​រួម​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​​របស់​បរិស្ថាន។

អាកាសធាតុ

Phnom Penh, Cambodia
thunderstorm with light rain
26 ° C
26 °
26 °
94%
2.1kmh
75%
Sun
32 °
Mon
29 °
Tue
30 °
Wed
32 °
Thu
31 °