តើកត្តាសំខាន់អ្វីបានជាយុវជន ជា តាគីហ៊ីរ៉ូ ប្តូរអាជីពពីអ្នកកាសែតទៅដាំត្រឡាចវិញ?

    យុវជន ជា តាគីហ៊ីរ៉ូ ដែលបានប្រកបអាជីពជាអ្នកកា​សែតមួយក្នុងស្រុក​នោះបាន​សម្រេច​ចាក់​ចេញពីអា​ជីព​នេះ​ដោយ​មិន​សោក​ស្តាយ ដើម្បីជ្រើសរើសជំនាញថ្មី គឺការធ្វើកសិកម្ម ដោយលោកចាប់យកជំនាញការដាំត្រឡាច នៅឯកសិដ្ឋានសិរីរាង្គ ស្រុក​ត្រាំកក់ ខេត្តតាកែវ តាមរយៈកម្មវីធី«ពន្លកបៃតង» ដែលរៀបចំឡើងដោយអង្គការសេដាក។

    យុវជន តាគីហ៊ីរ៉ូ មុននឹងក្លាយទៅជាអ្នកដាំត្រឡាច លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យខេមៈ ជំនាញ​ទំនាក់​ទំ​ន​ង​​អន្តរជាតិ ក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យ លោកក៏បានប្រឡូការងារជាច្រើន ទំាងផ្នែកឯកជន និងសង្គម​ស៊ីវិលផ​ង​ដែរ។ លោកធ្លាប់ធ្វើជាប្រធានសន្តិសុខ អ្នកហាត់ការនៅស្ថាប័នមីក្រូហិរញ្ញវត្ថុ ហើយក៏ទទួលបាន​ការ​បណ្តុះ​បណ្តា​ល​ផ្នែក​តែង​និពន្ធ និងចូលរួមប្រឡូកការងារសង្គម តាមរយៈអង្គការសង្គមស៊ីវិលផងដែរ។ ក្រោយមកលោកក៏បាន​ចូលធ្វើកា​រជា​អ្នក​សរ​សេរព័ត៌មាន ផ្នែកសង្គម និងនយោបាយ នៅស្ថានប័នសារព័ត៌មានពីរជាបន្តបន្ទាប់ មុខនឹងផ្លាស់ប្តូរអាជី​ព​ជាអ្នក​សារ​ព័ត៌​មាន​ទៅធ្វើកសិកម្មនៅខេត្តតាកែវ។

    - Advertisement -
    Loading...

    លោកបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យលោកផ្លាស់ប្តូរពីអាជីពអ្នកសារព័ត៌មានទៅជាអ្នកដាំត្រឡាច ក៏ព្រោះ​តែពេ​ល​ដែលលោ​ក​ជា​អ្នកកាសែតលោកតែងចុះយកព័ត៌មាននៅតាមបណ្តាខេត្តនានា។ ការចុះស្វែងរកព័ត៌មាននេះហើយ ដែលធ្វើឲ្យ​លោក​បា​ន​ជួបកសិករ និងបានស្វែងយល់អំពីទុកកង្វល់លើការប្រកបរបបកសិកម្ម ដូចជាការខ្វះទីផ្សារលក់ផលិតផល ការ​ផ្គត់​ផ្គ​ង់​មិន​ទាន់ បញ្ហាទុន និងបញ្ហាផ្សេងៗទៀតដែរធ្វើឲ្យកសិករ​សម្រេចបោះបង់​ចោល​ដីស្រែងចំការ​ចំណា​ក់ស្រុករ​ក​ការ​ងារ​ធ្វើនៅ​ក្នុង​ប្រទេស ផង និងក្រៅប្រទេស ដោយទុកដីនៅទំនេរចោល។

    បញ្ហាសំខាន់ៗខាងលើនេះហើយដែលបានជំរុញចិត្តលោកឲ្យឈានជើងចូលក្នុងវិស័យកសិកម្ម ហើយអា​ច​ជួយ​កសិ​ករ​លើ​កា​​ររកវិធីសាស្ត្រដោះស្រាយបញ្ហាទំាងនេះ។ លោកបន្តថា លោកធ្វើកសិកម្មមិនគ្រាន់តែសម្រាប់ខ្លួនឯងនោះទេ តែ​ស​ម្រាប់​ក​សិក​រផ្សេងទៀតផងដែរ តាមរយៈការគ្រប់គ្រងសិកដ្ឋានសរីរាង្គនៅមូលដ្ឋាន ដោយមានការសម្រប​សម្រួល​ពីអង្គ​ការ​សេដាក​ផ្ទា​ល់​។

    ស្របពេលដែលអង្គការសេដាកបើកបណ្តុះបណ្តាលអំពីកសិកម្ម និងជ្រើសរើសកសិករវ័យក្មេង តាមរយៈកម្មវិធី «ពន្លកបៃត​ង​» នោះក៏បានសម្រេចចិត្តចូលក្នុងកម្មវីធីនេះជា​មួយយុវជនមួយចំនួនទៀត​ដែរពួកគាត់​សុទ្ធតែជាអ្នក​ចាប់អារម្មណ៍លើ​វិស័​យ​ក​សិកម្ម។ មិនយូរប៉ុន្មានលោកក៏ក្លាយទៅជាអ្នកគ្រប់​គ្រងកសិដ្ឋាសិរីរាង្គនៅមូលដ្ឋានក្នុង​ខេត្តតាកែវដោយលោ​កចាប់​ជំ​នា​ញ​​ដាំត្រឡាច ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារសហគមន៍ធម្មជាតិ។

    នៅពេល Business Cambodia News ចោទសួរថា «តើលោកមិនបារម្ភ ចំពោះបញ្ហាប្រឈមនិងទីផ្សារក្នុង​លក់ផលិត​ក​សិ​ក​ម្ម​ទេឬ​? បើកន្លងមកកសិករខ្មែរមួយចំនួនបានដាំដំណាំមួយចំនួនដូចជាដំឡូមី ល្ពៅ ឬស្រូវជាដើមតែគ្មានទីផ្សារ ហើយ​ត្រូវ​បង្ខំ​ត្រូវ​ទុកចោល។» លោកបានឆ្លើយតបថា បញ្ហាទំាងនេះគឺជាកត្តាចំបងដែលធ្វើឲ្យកសិករខ្មែរបង្ខំចិត្តទុកដីនៅទំនេរចោល ហើ​យ​ចំណាក់ស្រុកធ្វើការនៅឯទីក្រុង ឬក៏ទៅក្រៅប្រទេសជាដើម សម្រាប់លោកក៏មានការបារម្ភដូចគ្នា ប៉ុន្តែលោក​បានបញ្ជាក់​ថា ប្រសិនបើកសិករយើងផ្លាស់ប្តូរនៅទម្លាប់ការដំាដុះបែបប្រពីណី ទៅជាការដាំដុះបែបទំនើបវិញនោះ បូករួមទំាង​ការ​មា​ន​ផែ​នការគ្រប់គ្រងច្បាស់លាស់ និងមានការគណនាថ្លៃដើមច្បាស់នោះ កសិករនឹងអាចគេចផុតពីបញ្ហាទំាងអស់នេះ។

    លោកបានពន្យល់បន្ថែមថា ការដាំដុះតាមប្រពៃណី ដូចជាការដាំតាមរដូវ កសិករភាគច្រើនគឺដាំដំណាំដូចគ្នាៗ ដែល​នាំឲ្យ​ពេល​ទទួលផលច្រើនក្នុងពេលតែមួយ ឈានដ៏ការធ្លាក់ថ្លៃ ដោយសារមានផលិតផលលើសជាដើម។ លោកបានបន្ថែមថា បញ្ហាទំាងនេះត្រូវមានការចូលពីសំណាក់អង្គការសង្គមស៊ីវិល ជាពិសេសរដ្ឋាភិបាលដែលមានក្រសួងមន្ទីរ ជាសេ​នា​ធិកា​រ​ក្នុង​ការសម្របសម្រួល និងផ្តល់ជាបច្ចេកទេសសម្រាប់ដាំដំណាំចម្រុះបានក្នុងរដូវតែមួយ ទើបអាចដោះស្រាយ​បញ្ហា​ទំាង​នេះ​បាន។

    លោកក៏មានសុទ្ធិនិយមផងដែរថា ប្រសិនបើកសិករខ្មែរទំាងអស់ មានផែនការច្បាស់លាស់ មានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីចូលរួមដាំដំណាំគ្មានជាតិគីមី ដូចបច្ចុប្បន្ន ឬជាដំណាំសិរីរាង្គនោះ នៅពេលអនាគតកម្ពុជា នឹងអាច​ផ្គត់ផ្គង់​នូវ​ផលិត​ផ​ល​កសិកម្មដោយគ្មានជាតិគីមី សម្រាប់ប្រទេសកម្ពុជាផ្ទាល់ ហើយក៏​ឈានការនាំចេញទៅក្រៅប្រទេសមួយ​ចំនួន​ទៀត​ផង​ដែ​រ៕

    ប្រភព៖ business-cambodia.com

    Loading...