ខ្មោចដំរីឆក់ខ្សែភ្លើងងាប់ម្សិលមិញត្រូវបានយកទៅកប់នៅឧស្យានសួនសត្វភ្នំតាម៉ៅហើយ ព្រោះខ្លាចក្រែងជនខិលខូចលួចគាសយកគ្រោងឆ្អឹង

    (តាកែវ)៖ សត្វដំរីស្ដមួយក្បាស ដែលបានងាប់ដោយខ្សែភ្លើងបញ្ជូនតង់ស្យុងឆក់ នៅក្នុងឧទ្យានព្រះកុសមៈ គីរីរម្យភូមិសាស្ដ្រ ភូមិស្ទឹងច្រាល ឃុំអូបាត់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានមន្រ្តីអនុរក្សរៀបចំពិធី និងកប់ទុកនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។

    មន្រ្តីសួនសត្វភ្នំតាម៉ៅបានឲ្យដឹងថា «គោលបំណងនៃការយកដំរីនេះ មកកប់ទុកនៅភ្នំតាម៉ៅ រួមមាន៖

    - Advertisement -
    Loading...

    ទី១- ដើម្បីរក្សាសុវត្ថិភាពចៀសវាង មានជនខិលខូចលួចគាស់យកផ្នែកផ្សេងៗ នៃគ្រោងឆ្អឹងរបស់សត្វដំរីនេះ
    ទី២- ជាសារអប់រំដល់មនុស្សគ្រប់វ័យឲ្យចេះស្រឡាញ់ និងចូលរួមក្នុងការថែរក្សាការពាសត្វព្រៃ និង
    ទី៣- អាចកាយគាស់យកគ្រោងឆ្ឆឹងនាពេសក្រោយ ដើម្បីរៀបចំជាសំណាកសម្រាប់ដាក់តាំងពិព័រ នៅក្រសួងបរិស្ថាន សារៈមន្ទីរ ឬមជ្ឈមណ្ឌលដ៏ទៃទៀត ដើម្បីបម្រើឲ្យការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ដ្រនានា។
    សូមបញ្ជាក់ថា ដំរីដ៏ធំមួយក្បាលទម្ងន់ប្រមាណ៥តោន ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន ប្រទះឃើញដេកងាប់នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមជើងភ្នំតំបន់គីរីរម្យជាប់ ក្នុងទឹកដីស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    បើតាមរបាយការណ៍របស់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ព្រះសីហនុ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យដំរីមួយក្បាលនេះ ដេកងាប់ដោយសារត្រូវខ្សែភ្លើងឆក់។

    មន្រ្តីឧទ្យានុរក្សបានបន្តថា «ហ្វូងសត្វដំរីវា បានចុះពីព្រៃមកត្រដុះនឹងបង្គោលភ្លើង ដែលកន្លងមក ហ្វូងសត្វដំរីទាំងនោះតែង
    តែចុះពីភ្នំមកស៊ីដំណាំក្នុងចំាការរបស់ប្រជាពលរដ្ឋ នៅពេលយប់ និងធ្លាប់បានធ្វើឲ្យបង្គោលភ្លើងកម្លាំងខ្លាំង អូតង់ស្យុង បាក់រលំកន្លងរួចមកហើយ»៕

    ប្រភព៖ freshnewsasia

    Loading...