តុលាការកាត់ទោសឲ្យ ជួប សំលាប់ ​ជាប់ពន្ធនាគារ១ជីវិត

    សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ឲ្យលោក អឿត អាង ហៅ ជួប សំលាប់ ជាប់ពន្ធនាគារអស់មួយជីវិត ដោយចោទថាបានបាញ់សម្លាប់លោក កែម ឡី កាលពីឆ្នាំ២០១៦។​

    ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមនៅព្រឹកនេះ ដោយបានចោទប្រកាន់ថា ឈ្មោះ អឿត អាង បានបាញ់សម្លាប់លោក កែម ឡី ពីបទឃាតកម្មគិតទុកជាមុននិងកាន់កាប់អាវុធដោយមិនបានការអនុញាត្តិ ដោយយោងតាមក្រមព្រហ្មទណ្ឌ។​

    - Advertisement -
    Loading...

    ចំណែកមេធាវីការពារក្តីឲ្យលោក ជួប សំលាប់ បានបញ្ជាក់ថា នេះជារឿងអយុត្តិធម៌ចំពោះកូនក្តីរបស់លោក ហើយលោកថា នឹងពិភាក្សាជាមួយកូនក្តីដើម្បីប្តឹងទៅឧទ្ធរណ៍ សុំឲ្យបន្ធូរបន្ថយទោសដល់កូនក្តីរបស់លោក​។​

    ជាញឹកញាប់លោក ជួប សំលាប់ តែងបានបញ្ជាក់ថា លោកជាអ្នកសម្លាប់លោក កែម ឡី ហើយមិនមានអ្នកណាបញ្ជានៅពីក្រោយនោះទេ៕

    ដកស្រង់ពី៖ VOD

    Loading...