ផ្ទុះឡរកំដៅ រោងចក្រកាត់ដេរ សិនតៃ ប៉ើងចំកម្មការនីម្នាក់ស្លាប់ និងរបួស៧នាក់

    ភ្នំពេញ៖ កម្មការនីម្នាក់បានស្លាប់នៅនឹងកន្លែង និង កម្មការនី០៧នាក់ផ្សេងទៀតរងរបួស ខណះកំពុងអង្គុយលេងក្រោយហូបបាយរួច ក៏ត្រូវឡរចំហ៊ុយផ្ទុះធ្លាក់ពីខាងលើធ្លាក់សង្កត់ចំកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី២២ ខែ មិនា ឆ្នាំ ២០១៧ នៅចំណុចក្នុងរោងចក្រកាត់ដេរ សិនតៃ ហ្គាមិន (ខេមបូឌា) ខូអិលធីឌី ក្រុមទី៤ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

    កម្មការនីដែលស្លាប់មាន ឈ្មោះគង់ សាម៉ន ភេទស្រីអាយុ៤៥ឆ្នាំមុខរបរកម្មករកាត់ដេរ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្តស្វាយរៀង រីឯកម្មការនីរងរបួស ៧នាក់ផ្សេងទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។

    - Advertisement -
    Loading...

    ប្រភពព័ត៌មានបឋមបានអោយដឹងថា មុនកើតហេតុកម្មករជាច្រើបាននាំគ្នាអង្គុយហូបបាយនៅក្នុងរោង ដោយកម្មករក្រោយហូបហើយមានអ្នកខ្លះចូលក្នុងរោងចក្រ អ្នកខ្លះអង្គុយលេងខាងក្រៅ ពេលនោះក៏បានឮសំឡេងផ្ទុះចំនួន២ដងដោយម្តងឮតិចនិងម្តងទៀតឮខ្លាំង ។ ស្រាប់តែឡរចំហ៊ុយកំដៅខាងលើហោះមកធ្លាក់ត្រូវក្បែរកម្មករ ដែលកំពុងអង្គុយលេងបណ្តាលអោយស្លាប់ម្នាក់ និងរបួស០៧នាក់តែម្តង ។

    ភ្លាមៗ កម្មការនីរងរបួសត្រូវបានបញ្ជូនតាមរថយន្តទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះ ដោយឡែកម្មការនីដែលស្លាប់ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ឆ័យ។

    Loading...