អាជ្ញាធរស្វែងរកឃើញគ្រាប់បែកទម្លាក់ចំនួន៤គ្រាប់

    កាលពីថ្ងៃទី០១.០៣.២០១៧ កន្លងមក កម្លាំងបានសហការជាមួយCMAC បានយកគ្រាប់មិនទាន់ផ្ទុះ ប្រភេទMK82 ចំនួន០៣គ្រាប់ នៅរណ្តៅដី ស្ថិតក្នុង ភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    ក្រោយពីកិច្ចប្រតិបត្តិការ នេះបានបញ្ចប់ ប៉ុន្តែដោយមានការសង្ស័យថាអាចនឹងមាន០១គ្រាប់ទៀតនៅក្បែរនោះ ក៏ឲ្យគោលការទៅលោក អធិការរង យ៉ង់ គង់ ស៊ើបព័ត៌មាននៅជុំវិញកន្លែងនោះ។

    - Advertisement -
    Loading...

    ក្រោយពីរទទួលបានព័ត៌មានមក នឹងបានបន្តទាក់ទង ក្រុមមុជទឹកCMAC មកមុជរាវនៅថ្ងៃទី០៨.០៣.២០១៧ តែពេលនោះ ម៉ាស៊ីនខូច រាវមិនឃើញក៍ផ្អាកបណ្តោះអាសន្ន ក្រោយមកក្រុមការងារបានកណត់យកថ្ងៃទី២១.០៣.២០១៧ ទើបយកម៉ាស៊ីនមករាវទៀត ក៏ទទួលលទ្ធផលតាម
    ព័ត៌មានប្រាកដមែន គឺបានស្រង់យកគ្រាប់ទម្លាក់Bomb ប្រភេទ MK82=០១គ្រាប់ ក្នុងជម្រៅទឹក ៣,៥ ម៉ែត្រ កប់ចូលក្នុងដី តួគ្រាបទាំងមូល សល់កន្ទុយប្រវែង១០cm គ្រាប់នេះមានទម្ង់២២៧kg មុខកាត់២៧៤mm ប្រវែង150m រំសេវ 87.10kg។

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Loading...