​ក្មេងស្រី​ចិន​ម្នាក់ ត្រូវ​ទោង​វិលគ្រវែង​បោក​នឹង​ដែក​ស្លាប់​

    ក្មេងស្រី​វ័យ​ជំទង់​ម្នាក់ បាន​ស្លាប់ បន្ទាប់ពី​ទោងរ​ង្វិ​លខ្នាត​ធំ បាន​គ្រវែង​នាងធ្លាក់​ចុះមក​ដី​យ៉ាងខ្លាំង នៅក្នុង​សួន​កំសាន្ត ភាគខាងត្បូង​ប្រទេស​ចិន​។​

    បើតាម​វីដេអូ បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ បាន​របូត​ព្យួរ​ជើង និង​គ្រវែង​ធ្លា​ក់មក ប៉ះ​នឹង​បង្កាន់ដៃ​ដែកខាងក្រោម​យ៉ាងខ្លាំងនៅពេល​ទោងចាប់ផ្តើម​វិល​ខ្លាំង​។​

    - Advertisement -
    Loading...

    ​បង្កាន់ដៃ​ដែក ដែលមាន​ទំហំ​ដែក​ល្មម បាន​កោង​ខ្លាំង នៅពេល​ក្មេងស្រី រងគ្រោះ​អាយុ ១៤ ត្រូវបាន​គ្រវែងមក​ប៉ះ​នឹង​វា​។​

    ​ក្រោយពេល​ហេតុការណ៍​នេះ នាង​ត្រូវបាន​គេ​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ភ្លាម ហើយ​ត្រូវបាន គេ​ប្រាប់ថា នាង​ស្លាប់បាត់​ហើយ​។​

    ការស៊ើបអង្កេត​ដំបូង បាន​ឲ្យ​ដឹងថា ខ្សែក្រវាត់ដែល​នាង​ពាក់ ពេល​ឡើងលើ​ទោង បាន​បាក់ ហើយ​របា​ដែក​សុវត្ថិភាពមិន​ណែន​ល្អ​។​

    ​យ៉ាងណាមិញ ចំពោះ​ការស្លាប់​របស់ក្មេងស្រី​រងគ្រោះ​នេះ សួន​កំសាន្ត បាន​ព្រមព្រៀង ផ្តល់​សំណង​ឲ្យ​ទៅក្រុមគ្រួសារ​ដែលមាន​កូន​ស្រី តែ​ម្នា​ក់នូវ​ទឹកប្រាក់​ចំនួន ១២៧.០០០​ដុល្លា​។​

    ​ក្រោយពេល​មាន​គ្រោះថ្នាក់​រួច អាជ្ញាធរ​ចិនបាន​បញ្ឈប់​ការដំណើរការ​ឧបករណ វិល​ខ្នាត​ធំ​ទាំងអស់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​៕

    ប្រភព៖ CEN

    Loading...