មន្ត្រី​វៀតណាម​៤​នាក់​ ត្រូវបាន​ដាក់ទោស​ចំពោះ​ការបំពុល​បរិស្ថាន​ធ្ងន់ធ្ងរ ​ដោយ​ក្រុមហ៊ុន​

    កាលពី​ថ្ងៃ​ព្រហស្បតិ៍ វៀតណាម​បាន​និយាយថា ខ្លួន​នឹង​ចាត់វិធានការ​ដើម្បី​ដាក់ទោស​មន្ត្រី​ចំនួន​៤​នាក់ ចំពោះ​ការបង្ក​មហន្តរាយ​បរិស្ថាន​ដោយ​ក្រុមហ៊ុន​សាខា​មួយ​នៃ​ក្រុមហ៊ុន​ផលិត​ជ័រ​ប្លា​ស្ទីក​Formosa របស់​តៃវ៉ាន់​។ ១០​ខែ​បន្ទាប់ពី​មហន្តរាយ​បរិស្ថាន​នេះ​បានកើត​ឡើងមក​នោះ នេះ​ជា​ចំណាត់ការ​ទីមួយ​ដែល ត្រូវបាន​ធ្វើឡើង​ប្រឆាំង​ក្រុមមន្ត្រី​រដ្ឋាភិបាល​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុងការ​បង្ក​មហន្តរាយ​បរិស្ថាន​នេះ​។​

    កាលពី​ខែមេសា ក្រុមហ៊ុន​ផលិត​ដែកថែប​Formosa របស់​តៃវ៉ាន់​នេះ នៅ​ខេត្ត Ha Tinh បាន​បង្កឱ្យមាន​មហន្តរាយ​បរិស្ថាន​ធ្ងន់ធ្ងរ​នៅ​ឆ្នេរសមុទ្រ​វៀត​ណា ចម្ងាយ​ជាង​២០០​គីឡូម៉ែត្រ ដោយ​បណ្តាលឱ្យ​ងាប់​ត្រី​ជាង​១០០​តោន និង​បាន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សេដ្ឋកិច្ច​នៅ​ខេត្ត​ចំនួន​៤​របស់​វៀតណាម​។​

    - Advertisement -
    Loading...

    ​ក្រុមហ៊ុន​Formosa នេះ បាន​យល់ព្រម​បង់ប្រាក់​សំណង​ខូ​ត​ខាត​បរិស្ថាន​នេះ​ចំនួន​៥០០​លាន​ដុល្លារ កាលពី​ខែមិថុនា ។​

    ​រដ្ឋាភិបាល​វៀតណាម​បាន​និយាយថា ” មន្ត្រី​ទាំង​៤​នាក់​នេះ គឺមាន​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​ទទួលខុសត្រូវ​​ចំពោះ​ការគ្រប់គ្រង​របស់​ពួកគេ ។ ពួកគេ ត្រូវបាន​ស្តីបន្ទោស​ចំពោះ​អ្វី​ដែលជា​មហន្តរាយ​បរិស្ថាន​​ធ្ងន់ធ្ងរ ដោយ​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ពាណិជ្ជកម្ម​គ្រឿង​អាហារ​សមុទ្រ​នៅ​ខេត្ត​ចំនួន​៤នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម “៕

    ក្រុមអ្នកតវ៉ា​វៀតណាម ធ្វើ​ការតវ៉ា​ប្រឆាំង​ក្រុមហ៊ុន​Formosa​របស់​តៃវ៉ាន់ នៅ​ទីក្រុង​ហាណូយ​កាលពី​ឆ្នាំមុន​

    ប្រភព៖​ CEN

    Loading...