តើដឹងច្បាស់ពីអត្ថប្រយោជន៍នៃការបរិភោគខ្ញីទេ? ៨ចំណុចខ្លីអំពីអត្ថប្រយោជន៍ខ្ញី!

    ខ្ញីជាគ្រឿងផ្សំ ដ៏ចំណាន ដែលមានប្រើក្នុងមុខម្ហូប របស់ប្រទេសជាច្រើននៅលើពិភពលោក។ នៅអឺរ៉ុប គេចាត់ទុកខ្ញីជាអាហារដែលមានឥទ្ធិពលលើកតម្កើងសម្រើប តណ្ហា ផ្លូវភេទ! ប៉ុន្តែនេះមិនមែនផលប្រយោជ ន៍តែមួយរបស់ខ្ញីឡើយ។ ខ្ញីត្រូវបានចាត់ទុកជាឱសថ ម៉ឺនឆ្នាំ ប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងការចម្លងរោគ នឿយហត់ ការឈឺចុកចាប់សាច់ដុំ និងពិសេសដើម្បីការពារប្រព័ន្ធរំលាយអាហារប្រឆាំងទប់នឹងអាការៈក្អួតចង្អោរ រាករូស។

    អត្ថប្រយោជន៍៨ចំណុចខ្លីៗរបស់ខ្ញីមានដូចជា៖

    - Advertisement -
    Loading...

    ១. ជួយការពារ និងបំបាត់ជម្ងឺផ្ដាសាយ

    ២. កាត់បន្ថយអាការៈឈឺចាប់ពេលមានរដូវ និងរមួលក្រពើ

    ៣. ជួយកាត់បន្ថយអាការៈឈឺក្រពះ និងទប់ស្កាត់ជំងឺមហារីកពោះវៀនធំ

    ៤. ជួយទប់ស្កាត់ និងព្យាបាលជំងឺមហារីកក្រពេញអូវែ

    ៥. ប្រឆាំងនឹងរោគទឹកនោមផ្អែម

    ៦. ជួយបំបាត់ការក្អួតចង្អោរ និងជំងឺដោយសារតែចលនា

    ៧. ជួយបំបាត់បញ្ហាផ្លូវដង្ហើម

    ៨. ជួយបំបាត់អាការៈពុលឡាន និងពុលទូក

    វិធីញាំដែលស្រួលបំផុត គឺ តែខ្ញី (ដោយឆុងជាមួយទឹកក្តៅ ឬអាចលាយជាមួយក្រូចឆ្មា ឬទឹកឃ្មុំ)។

     

    Loading...