ក្មេង​សិស្ស​សាលា​បឋម​សិក្សា​នៅ​ខេត្ត​ឧត្ដរមានជ័យ​ជាង​១០០​នាក់​ពុល​ចំណី

    អាជ្ញាធរ និង​អ្នក​ភូមិ​កំពុង​ជួយ​កុមារ​ដែល​គេ​សង្ស័យ​ថា​ពុល​អាហារ នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាល​ពី​ល្ងាច​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

    ក្មេង​សិស្ស​សាលា​ប្រមា​ណ​១៤០នាក់ នៅ​ក្នុង​សាលា​បឋមសិក្សា​ត្រាំប៉ោង ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ពុល​ចំណី​អាហារ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា។

    អភិបាល​ស្រុក​ត្រពាំង​ប្រាសាទ លោក នៅ សំ ដារ៉ារិទ្ធ មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ថា កុមារ​ចំនួន​១៤០នាក់ មាន​អាការ​ក្អួត ដែល​គេ​សង្ស័យ​ថា​ពុល​អាហារ បន្ទាប់​ពី​សាលា​បាន​ធ្វើ​បង្អែម ចេកខ្ទិះ ឱ្យ​ពួក​គេ​ញ៉ាំ កាល​ពី​វេលា​ម៉ោង​៥ល្ងាច​ថ្ងៃទី១៦ ខែវិច្ឆិកា។

    - Advertisement -
    Loading...

    រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា កុមារ​ដែល​ពុល​អាហារ​ទាំងនោះ បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​តាម​​មន្ទីរ​ពេទ្យ​ចំនួន៣ គឺ​មន្ទីរពេទ្យ​ស្រអែម នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ និង​មន្ទីរ​ពេទ្យ​ស្រុក​ត្រពាំងប្រាសាទ ព្រម​ទាំង​មន្ទីរ​ពេទ្យ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

    ប្រភព៖ អាស៊ីសេរី

    Loading...